​[​២៤៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ជន​ណាមួយ​គ្រប់គ្រង​ផ្ទះ​ ​ជន​នោះ​ឈ្មោះថា​ ​គ្រហស្ថ​។​ ​បុរស​ណាមួយ​បួស​ជា​បរិ​ព្វា​ជ​ក​ ​វៀរលែងតែ​ភិក្ខុ​និង​សាមណេរ​ចេញ​ ​បុរស​នោះ​ឈ្មោះថា​ ​បរិ​ព្វា​ជ​ក​។​ ​ស្រី​ណាមួយ​បួស​ជា​បរិ​ព្វា​ជិ​កា​ ​វៀរលែងតែ​ភិក្ខុនី​ ​សិក្ខមានា​ ​និង​សាមណេរី​ចេញ​ ​ស្រី​នោះ​ឈ្មោះថា​ ​បរិ​ព្វា​ជិ​កា​។​ ​ចីវរ​ដែល​ធ្វើ​វិកប្ប​ហើយ​ ​ហៅថា​ ​សមណ​ចីវរ​។​ ​ភិក្ខុនី​ឲ្យ​ ​(​សមណ​ចីវរ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៤៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ឲ្យ​ដល់​មាតាបិតា១​ ​ភិក្ខុនី​ឲ្យ​គេ​ខ្ចី១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៩​


 ​[​២៤៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ត្រកូល​ឧបដ្ឋាក​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់