ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរទុព្វល ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វលទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វល ត្រូវអាបត្តិបាចិត្តិយ។
[២៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សេចក្តីប្រាថ្នាចីវរដ៏ទុព្វល គឺត្រកូលគេបញ្ចេញវចីភេទថា បើយើងខ្ញុំទាំងឡាយអាច យើងខ្ញុំទាំងឡាយនឹងប្រគេន នឹងធ្វើ(ចីវរទាន)។ ដែលហៅថា សម័យនៃចីវរកាល គឺភិក្ខុនីមិនទាន់បានក្រាលកឋិន កំណត់ខែមួយជាខាងចុងនៃវស្សានរដូវ (អំពី១រោចខែអស្សុជ ទៅដល់១៥កើតខែកត្តិក) បើភិក្ខុនីបានក្រាលកឋិន កំណត់៥ខែ (អំពី១រោចខែអស្សុជ ទៅដល់ ១៥កើត ខែផល្គុន)។ ពាក្យថា ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅ