នគ្គវគ្គ សិក្ខាបទទី១០
[២៥៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានឧបាសកម្នាក់ឲ្យគេធ្វើវិហារ (កុដិ) ឧទ្ទិសថ្វាយសង្ឃ។ ក្នុងកាលដែលឆ្លងវិហារនោះ ឧបាសកនោះប្រាថ្នានឹងថ្វាយអកាលចីវរដល់ឧភតោសង្ឃ។ ក៏គ្រានោះឯង ឧភតោសង្ឃបានក្រាលកឋិនហើយ។ ទើបឧបាសកនោះចូលទៅរកសង្ឃ ហើយសូមឲ្យសង្ឃដកកឋិនចេញ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុសង្ឃទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃដកកឋិនចេញបាន ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវដកកឋិនយ៉ាងនេះ។ ភិក្ខុឆ្លាសប្រតិពលគប្បីញុំាងសង្ឃឲ្យដឹងដោយញត្តិទុតិយកម្មវាចាថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើការដកកឋិននេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃត្រូវដកនូវកឋិន។ នេះជាវាចាដែលប្រកាសឲ្យសង្ឃដឹង។ បពិត្រ