ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ហាមឃាត់នូវការដកកឋិនដ៏ប្រកបដោយធម៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងហាមឃាត់នូវការដកកឋិនដ៏ប្រកបដោយធម៌ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ហាមឃាត់នូវការដកកឋិនប្រកបដោយធម៌ ត្រូវអាបត្តិបាចិត្តិយ។
[២៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ការដកកឋិនប្រកបដោយធម៌នោះ បានដល់ភិក្ខុនីសង្ឃមានសេចក្តីព្រមព្រៀងប្រជុំគ្នាដក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនីហាមឃាត់ថា ភិក្ខុនីសង្ឃដកកឋិននេះធ្វើអ្វីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។