តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​២៥៨​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ពីរ​រូប​ដេក​លើ​គ្រែ​មួយ​ ​(​ជាមួយគ្នា​)​។​ ​មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់​ចារិក​នៃ​វត្ត​ ​ឃើញ​ហើយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ពីរ​រូប​មិន​សមបី​នឹង​ដេក​លើ​គ្រែ​មួយ​ ​(​ជាមួយគ្នា​)​ ​ដូច​ពួក​ស្រី​គ្រហស្ថ​អ្នក​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ពីរ​រូប​ ​មិន​សមបី​នឹង​ដេក​លើ​គ្រែ​មួយ​ ​(​ជាមួយគ្នា​)​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ពីរ​រូប​ដេក​លើ​គ្រែ​មួយ​ ​(​ជាមួយគ្នា​)​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ពីរ​រូប​ ​មិន​សមបី​នឹង​ដេក​លើ​គ្រែ​មួយ​ ​(​ជាមួយគ្នា​)​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិន​
ថយ | ទំព័រទី ២៣៥ | បន្ទាប់