ទាំងឡាយ​ដើរទៅ​កាន់​ចារិក​នៃ​វត្ត​ ​ឃើញ​ហើយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ពីរ​រូប​មិន​សមបី​នឹង​មាន​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​តែមួយ​ ​ដេក​ជាមួយគ្នា​ដូចយ៉ាង​ពួក​ស្រី​គ្រហស្ថ​អ្នក​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ពីរ​រូប​ ​មិន​សមបី​នឹង​មាន​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​តែមួយ​ ​ដេក​ជាមួយគ្នា​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ពីរ​រូប​មាន​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​តែមួយ​ ​ដេក​ជាមួយគ្នា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ពីរ​រូប​ ​មិន​សមបី​នឹង​មាន​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​តែមួយ​ ​ដេក​ជាមួយគ្នា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ពីរ​រូប​ ​មាន​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​តែមួយ​ ​ដេក​ជាមួយគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ២៣៧ | បន្ទាប់