​[​២៨០​]​ ​កាល​សូត្រ​ចប់​ញត្តិ​ ​(​ភិក្ខុនី​នោះ​មិន​លះបង់​វត្ថុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​(​១​)​ ​កាល​សូត្រ​កម្មវាចា​ពីរ​ដង​ ​ត្រូវអាបត្តិ​ទុក្កដ​(​២​)​ ​កាល​ចប់​កម្មវាចា​ជាស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៨១​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ជា​ធម៌​ ​ហើយ​មិន​លះបង់​វត្ថុ​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិនជា​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ជា​ធម៌​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិនជា​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិនជា​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៨២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ដែល​សង្ឃ​មិនបាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម១​ ​ភិក្ខុនី​លះបង់​វត្ថុ​នោះ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី៧​


 [​២៨៣​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់