សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។
[២៨៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងក្នុងដែន គឺភិក្ខុនីនៅខាងក្នុងដែនរបស់ស្តេចណា ក៏ត្រេចទៅក្នុងដែនរបស់ស្តេចនោះ។ ដែលហៅថា ទីប្រកបដោយសេចក្តីរង្កៀសនោះ បានដល់កន្លែងដែលពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរបរិភោគក៏ប្រាកដ កន្លែងដែលពួកចោរឈរក៏ប្រាកដ កន្លែងដែលពួកចោរអង្គុយក៏ប្រាកដ កន្លែងដែលពួកចោរដេកក៏ប្រាកដក្នុងផ្លូវនោះ។ ទីដែលហៅថា ប្រកបដោយភ័យចំពោះមុខនោះ គឺពួកមនុស្សដែលចោរទាំងឡាយសម្លាប់ក៏ប្រាកដ ដែលចោរប្លន់ក៏ប្រាកដ ដែលចោរវាយក៏ប្រាកដក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញទៅជាមួយនោះ គឺវៀរចាកពួកឈ្មួញចេញ។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនីត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗចន្លោះស្រុក។ ទីព្រៃមិនមែនជាស្រុក ភិក្ខុនីត្រេចទៅក្នុងទីនោះ ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។