មិនគួរបើនឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមិនបានប្រាប់សង្ឃក្តី គណៈក្តី ហើយតែម្នាក់នឹងម្នាក់ជាមួយនឹងបុរសឲ្យទំលាយក្តី វះក្តី លាងក្តី លាបក្តី ចងក្តី ស្រាយក្តី នូវពកក្តី របួសក្តី ដែលកើតត្រង់កាយខាងក្រោម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ សរីរប្រទេសខាងក្រោម ត្រឹមផ្ចិតចុះទៅ ខាងលើ ត្រឹមមណ្ឌលជង្គង់ឡើងមក ហៅថា កាយខាងក្រោម។ ពាក្យថា កើត គឺកើតក្នុងទីក្រោមផ្ចិត ខាងលើមណ្ឌលជង្គង់នោះ។ ដែលហៅថា ពក ឬបូស គឺពក ឬបូសណាមួយ។ ដែលហៅថា របួស គឺដំបៅណាមួយ។ ពាក្យថា មិនប្រាប់ គឺមិនពិតទូល។ ដែលហៅថា សង្ឃ (ក្នុងទីនេះ) សំដៅយកភិក្ខុនីសង្ឃ។ ដែលហៅថា គណៈ សំដៅយកភិក្ខុនីច្រើនរូប (ពីរបីរូប)។ ដែលហៅថា បុរស គឺមនុស្សប្រុសដែលដឹងក្តី អាចប្រទូស្តបាន មិនមែនយក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោលទេ។