[​៣៧០​]​ ​ស្រី​មេដោះ​ ​ភិក្ខុនី​សំគាល់​ថា​ ​ស្រី​មេដោះ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ស្រី​មេដោះ​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​មេដោះ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​ស្រី​មេដោះ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​មិន​ត្រូវអាបត្តិ​។​ ​មិនមែន​ស្រី​មេដោះ​ ​ភិក្ខុនី​សំគាល់​ថា​ ​ស្រី​មេដោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ស្រី​មេដោះ​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ស្រី​មេដោះ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​ស្រី​មេដោះ​ ​មិន​ត្រូវអាបត្តិ​។​
 [​៣៧១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ស្រី​មេដោះ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​ស្រី​មេដោះ​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​មិនមែន​ស្រី​មេដោះ​ ​ភិក្ខុនី​សំគាល់​ថា​មិនមែន​ស្រី​មេដោះ​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី៣​


 [​៣៧២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំង
ថយ | ទំព័រទី ៣១៧ | បន្ទាប់