ឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​(​១​)​ ​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​(​២​)​ ​អស់​ពីរ​ឆ្នាំ​។​ ​ភិក្ខុនី​ទាំងឡាយ​(​ដែល​ទើបនឹង​បួស​)​ ​នោះ​ ​ជា​ស្រី​ល្ងង់​ ​មិន​ឆ្លាស​ ​មិនដឹង​ការគួរ​ឬ​ការ​មិន​គួរ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខា​មា​នា​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខា​មា​នា​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​ទ្រង់​ជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខា​មា​នា​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ទើប​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដើម្បីឲ្យ​ភិក្ខុនី​សង្ឃ​ឲ្យ​សិក្ខាសម្មតិ​
​(​១​)​ ​សាមណេរី​ដែល​នៅ​ប្រព្រឹត្ត​ធម៌៦យ៉ាង​ ​បំរុង​នឹង​ឧបសម្បទា​ជា​ភិក្ខុនី​។​ ​(​២​)​ ​តាំងពី​បា​ណា​តិ​បា​តា​វេរមណី​ ​ទៅដល់​វិកាល​ភោជនា​វេរមណី​សិក្ខាបទ​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់