ឲ្យ​យ៉ាងនេះ​។​ ​គឺ​សិក្ខមានា​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុនី​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ជា​សិក្ខមានា​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​សិក្ខមានា​ ​ត្រូវ​សូម​វុ​ដ្ឋាន​សម្មតិ​ ​អស់​វារៈ​គំរប់​ពីរ​ដង​ផង​។​ ​ត្រូវ​សូម​អស់​វារៈ​គំរប់​បីដង​ផង​។​ ​ត្រូវ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សិក្ខមានា​នេះ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​បើ​វុ​ដ្ឋាន​សម្មតិកម្ម​ ​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ត្រូវ​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​សិក្ខមានា​មានឈ្មោះ​នេះ​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សិក្ខមានា​នេះ​ ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​សិក្ខមានា​មានឈ្មោះ​នេះ​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់