ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ការឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិ សមគួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាងសិក្ខមានាដែលសិក្សាសិក្ខាហើយក្នុងធម៌៦យ៉ាងអស់ពីរវស្សា ដែលសង្ឃមិនបានសន្មត ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខមានា ដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះថាសិក្សាសិក្ខា។ សិក្ខមានាដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយញត្តិទុតិយកម្ម