[​៤២១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​នែ​លោកម្ចាស់​ ​មិន​គួរ​លោក​ឲ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​សេចក្តី​ថា​ ​នែ​លោកម្ចាស់​ ​លោក​មិន​គួរ​ញុំាង​កុលធីតា​ឲ្យបាន​ឧបសម្បទា​នៅឡើយ​ទេ​។​ ​ភិក្ខុនី​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​គ្រាក្រោយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៤២២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​តិះដៀល​សង្ឃ​ ​ដែល​ធ្វើ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​ព្រោះ​សំអប់​ ​ព្រោះ​ល្ងង់​ ​ព្រោះ​ខ្លាច​ដោយ​ប្រក្រតី១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី៧​


 ​[​៤២៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​សិក្ខមានា១រូប​ ​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​សូម​នូវ​ឧបសម្បទា​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​និយាយ​នឹង​សិក្ខមានា​នោះ​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​ឲ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឲ្យ​នាង​ម្ចាស់​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​ហើយក៏​មិន​ឲ្យ​សិក្ខមានា​នោះ​បាន​ឧបសម្បទា​សោះ​ ​ទាំង​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់