ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិក គឺបរិសទ្យក្រោកចេញទៅហើយ។ ដែលហៅថា សិក្ខមានា សំដៅយកសាមណេរីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំហើយ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនី ត្រូវអាបត្តិទុក្កដ។
[៤៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ កាលបើបរិសទ្យមិនទាន់បានក្រោកចេញ ហើយភិក្ខុនីឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។