នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​ធ្វើ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ទឹកមាត់​ក្តី​ ​ក្នុងទឹក​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្តដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​។​
 ​[​៤៩៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ឈឺ​ ​ក៏​រង្កៀស​ ​(​មិន​ហ៊ាន​)​ ​ធ្វើ​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ក្នុងទឹក​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ឈឺ​ ​ធ្វើ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ទឹកមាត់​ក្តី​ ​ក្នុងទឹក​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​មិន​ឈឺ​ ​នឹង​មិន​ធ្វើ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ទឹកមាត់​ក្តី​ ​ក្នុងទឹក​។​ ​
 [​៥០០​]​ ​ភិក្ខុនី​មិន​ឈឺ​ ​មិន​ត្រូវ​ធ្វើ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ទឹកមាត់​ក្តី​ ​ក្នុងទឹក​ឡើយ​ ​ភិក្ខុនី​ណា​មិន​ឈឺ​ ​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ធ្វើ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ទឹកមាត់​ក្តី​ ​ក្នុងទឹក​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៤១៩ | បន្ទាប់