មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងក្តី ភិក្ខុនីនេះឯង ក៏ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។ ព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤២] សម័យនោះឯង ភិក្ខុនីទាំងឡាយច្រើនរូប ទៅកាន់ក្រុងសាវត្ថី ក្នុងជនបទកោសល ទើបចូលទៅកាន់ស្រុក១ ក្នុងពេលល្ងាច។ បណ្តាភិក្ខុនីទាំងឡាយនោះ ភិក្ខុនី១រូប មានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា។ បុរសម្នាក់មានចិត្តប្រតិព័ទ្ធតាំងពីឃើញភិក្ខុនីនោះ។ ឯបុរសនោះបានក្រាលទីសិងដល់ភិក្ខុនីទាំងឡាយនោះ ក៏ក្រាលទីសិងដើម្បីភិក្ខុនីនោះក្នុងទីម្ខាងដោយឡែក។ ទើបឯភិក្ខុនីនោះកំណត់យល់ឃើញហើយ ក៏គិតថា បុរសនេះមានរាគៈគ្របសង្កត់ហើយ បើគាត់នឹងមកក្នុងវេលាយប់ អញមុខជានឹងមានសម្រែកខុសប្រក្រតី ហើយក៏មិនបានលាភិក្ខុនីទាំងឡាយ ស្រាប់តែទៅកាន់ត្រកូលមួយ ហើយក៏សម្រេច