កំណត់​បីដង​ ​មិន​ត្រូវ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​វត្ថុ​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​ភិក្ខុនី​នោះ​ចៀសចេញ​ពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​សង្ឃាទិសេស​ខាងដើម​។​ ​
 [​៧៥​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​ ​អាបត្តិ​ ​ទុក្កដ​។​
 [​៧៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​(​ដែល​សង្ឃ​)​មិនបាន​សូ​ត្រ​សម​នុ​ភា​សន​វិធី១​ ​ភិក្ខុនី​ដែល​លះបង់១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់