ភិក្ខុនីទាំងឡាយដទៃឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយនាំយកមកកាន់ទីកណ្តាលសង្ឃ ហើយពោលថា បពិត្រលោកម្ចាស់ លោកចូរកុំពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយនិយាយអស់វារៈគំរប់ពីរដងផង គួរនិយាយអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[៨៧] ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយគប្បីសូត្រសមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនីដែលឈ្លាសប្រតិពល គប្បីផ្តៀងសង្ឃឲ្យដឹងថា បពិត្រសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះ ពោលយ៉ាងនេះនឹងភិក្ខុនីដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិត