​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​ទាយាទ​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជាទី​រលឹក​ ​ទោះ​ធ្វើ​នូវ​កម្ម​ណា​ ​ជា​បុណ្យ​ក្តី​ ​ជា​បាប​ក្តី​ ​រមែង​ជា​ទាយាទ​នៃ​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ឈ្មោះថា​ ​ធម្មបរិយាយ​ជាហេតុ​នៃ​សេចក្តី​រន្ធត់​។​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំងឡាយ​ ​ប្រកបដោយ​ចេតនា​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​ទេ​ ​ឯ​ផល​នោះ​ឯង​ ​រមែង​កើត​ក្នុង​បច្ចុប្បន្ន​ ​ក៏​មាន​ ​ក្នុង​អត្តភាព​ជាលំដាប់​ក៏​មាន​ ​ក្នុង​អត្តភាព​ដទៃ​តទៅ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​កិរិយា​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​នៃ​កម្ម​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​បាន​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​អកុសលកម្ម​ទាំងនោះ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​កាយ​កម្ម​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់