​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​និ​ព្វិ​ទា​ ​កាលបើ​និ​ព្វិ​ទា​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​និ​ព្វិ​ទា​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​វិ​រាគៈ​ ​កាលបើ​វិ​រាគៈ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​វិ​រាគៈ​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដើមឈើ​ ​ដែល​ប្រាសចាក​មែក​ ​និង​ស្លឹក​ហើយ​ ​ក្រមរ​របស់​ឈើ​នោះ​ក្តី​ ​ក៏​មិនដល់​នូវ​ការ​ពេញលេញ​ ​សម្បក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​មិនដល់​នូវ​ការ​ពេញលេញ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​អ​វិប្បដិសារៈ​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​។​ ​បេ​។​ ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​អ​វិប្បដិសារៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​បា​មុ​ជ្ជៈ​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់