​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​ធ្វើ​ទុក​ក្នុងចិត្ត​ជា​ធម្មតា​ប៉ុណ្ណោះ​។​
 [​១១៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ដែលគេ​ធ្វើអំពី​ឥដ្ឋ​ ​ជិត​ស្រុក​នា​និ​កៈ​។​ ​គ្រានោះ​ ​ព្រះ​សន្ធៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សន្ធៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សន្ធៈ​ ​អ្នក​ត្រូវ​គិត​ដូច​គំនិត​សេះ​អាជានីយ​ ​កុំ​គិត​ដូច​គំនិត​សេះ​ ​ដែល​មានពុត​ត្បុត​ឡើយ​។​ ​ម្នាល​សន្ធៈ​ ​គំនិត​សេះ​ដែល​មានពុត​ត្បុត​ ​តើ​ដូចម្តេច​។​ ​ម្នាល​សន្ធៈ​ ​សេះ​មានពុត​ត្បុត​ ​ដែលគេ​ចង​ក្បែរ​ក្រង់​នៃ​ស្រូវ​ ​តែង​គិតថា​ ​ស្រូវដំណើប​ ​ស្រូវដំណើប​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់