មិន​អាច​ធ្វើ​នូវ​អភិ​ដ្ឋាន​(​១​)​ ​ទាំងឡាយ​ ​៦​ ​ផង​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
 ប្រសិនបើ​សោតាបន្ន​បុគ្គល​នោះ​ ​ធ្វើ​នូវ​បាបកម្ម​ដោយ​កាយ​ ​វាចា​ ​ឬ​ដោយចិត្ត​ក៏ដោយ​ ​(​ព្រោះ​សេចក្តី​ភ្លាំងភ្លាត់​)​ ​សោតាបន្ន​បុគ្គល​នោះ​ ​មិនដែល​បិទបាំង​នូវ​បាបកម្ម​នោះ​ឡើយ​ ​ភាវៈ​នៃ​បុគ្គល​មានផ្លូវ​នៃ​ព្រះនិព្វាន​ឃើញ​ហើយ​ ​ជា​បុគ្គល​មិនដែល​បិទបាំង​បាបកម្ម​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​បាន​ត្រាស់​សំដែង​ហើយ​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
 គុម្ពឈើ​ក្នុង​ព្រៃ​ ​មាន​ត្រួយ​លូតលាស់​ ​ក្នុង​ខាងដើម​គិម្ហរដូវ​ ​គឺ​ខែ​ក្តៅ​ ​យ៉ាងណាមិញ​ ​ព្រះពុទ្ធ​បាន​ត្រាស់​សំដែង​ហើយ​នូវ​ធម៌​ដ៏​ប្រសើរ​ ​ជា​ធម៌​អាច​ញ៉ាំង​សត្វ​ទាំងឡាយ​ ​ឲ្យ​ដល់​នូវ​ព្រះនិព្វាន​ ​ដើម្បី​ប្រយោជន៍​ដ៏​ឧត្តម​ ​ដូចជា​គុម្ពឈើ​មាន​ក្នុង​ព្រៃ​ ​ដូច្នោះឯង​ ​រតនៈ​ ​គឺ​ព្រះពុទ្ធ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
​(​១​)​ ​សំដៅយក​អនន្តរិយ​កម្ម​ ​៥​ ​និង​ការ​បែរចិត្ត​ទៅកាន់​សាសនា​ដទៃ​។​
ថយ | ទំព័រទី ១០ | បន្ទាប់