​ព្រះសម្មាសម្ពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ ​ទ្រង់​ជ្រាប​នូវ​ធម៌​ដ៏​ប្រសើរ​ ​ទ្រង់ប្រទាន​នូវ​ធម៌​ដ៏​ប្រសើរ​ ​ទ្រង់​នាំមក​នូវ​ធម៌​ដ៏​ប្រសើរ​ ​ព្រះអង្គ​ប្រសើរ​ ​ឥតមាន​អ្នកណាមួយ​ស្មើ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​នូវ​ធម៌​ដ៏​ប្រសើរ​ ​រតនៈ​ ​គឺ​ព្រះពុទ្ធ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
 កម្ម​ចាស់​ ​(​របស់​អរិយបុគ្គល​ណា​)​ ​អស់ហើយ​ ​កម្ម​ថ្មី​ ​រមែង​មិនកើត​ប្រាកដ​ ​អរិយបុគ្គល​ទាំងឡាយ​ណា​ ​មានចិត្ត​នឿយណាយ​ហើយ​ក្នុង​ភព​តទៅ​ ​អរិយបុគ្គល​ទាំងឡាយ​នោះ​ ​មានពូជ​អស់ហើយ​ ​មាន​ឆន្ទៈ​ ​គឺ​សេចក្តី​ប៉ុនប៉ង​ក្នុងចិត្ត​ ​មិន​ដុះ​ចំរើន​ឡើង​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​តែង​រលត់​ទៅ​ ​ដូច​ប្រទីប​ ​ដែល​រលត់​ទៅ​នេះ​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
 ​ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​គ្នា​ ​ក្នុង​ទីនេះ​ ​យើង​ទាំងឡាយ​ ​សូម​នមស្ការ​នូវ​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​បាន​ត្រាស់​មក​ហើយ​ដូចគ្នា​ ​ដែល​ទេវតា​ ​និង​មនុស្ស​តែង​បូជា​ ​សូម​មាន​សិរី​សួស្តី​។​
ថយ | ទំព័រទី ១១ | បន្ទាប់