[​៤០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ដឹង​ជា​ដម្បូង​ ​ទ្រង់​គង់នៅ​ក្បែរ​គល់​ពោធិព្រឹក្ស​ ​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ដោយ​បល្ល័ង្ក​តែមួយ​ ​សោយ​វិមុត្តិសុខ​ ​អស់​ ​១​ ​សប្តាហ៍​។​ ​លុះ​អំណឹះ​ ​សប្តាហ៍​នោះ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​សមាធិ​នោះ​ ​ហើយ​ទ្រង់​រំពឹង​ក្នុង​ព្រះ​ហ្ឫទ័យ​ ​ចំពោះ​បដិច្ចសមុប្បាទ​ធម៌​ ​ជា​អនុលោម​ ​និង​បដិលោម​ ​អស់​រាត្រី​បច្ឆិមយាម​ ​ដោយ​ប្រពៃ​ថា​ ​កាលបើ​បច្ច័យ​នេះ​មាន​ ​ផល​នេះ​ក៏​មាន​ ​ផល​នេះ​ ​រមែង​កើតឡើង​ ​ព្រោះ​កើតឡើង​នៃ​បច្ច័យ​នេះ​ ​កាលបើ​បច្ច័យ​នេះ​ ​មិន​មាន​ ​ផល​នេះ​ក៏​មិន​មាន​ ​ផល​នេះ​រលត់​ទៅ​ ​ព្រោះ​រលត់​ទៅ​នៃ​បច្ច័យ​នេះ​ ​គឺ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​មាន​រូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរា​ ​មរណៈ​ ​កើតមាន​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​ក៏​រមែង​កើតមាន​។​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់