​កាលបើ​ព្រះមានព្រះភាគ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ ​មាន​ជាតិ​ជា​ព្រាហ្មណ៍​ ​បាន​ទូល​សួរ​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ​ដោយហេតុ​ដូចម្តេច​ ​មួយទៀត​ ​ធម៌​ដូចម្តេច​ខ្លះ​ ​ដែល​ធ្វើ​បុគ្គល​ឲ្យ​ជា​ព្រាហ្មណ៍​។​
 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​បញ្ហា​នុ៎ះហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​នេះ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​ណា​ ​បាន​បណ្តែត​ចោល​នូវ​ធម៌​ដ៏​លាមក​ ​មានស្មារតី​ប្រព្រឹត្តទៅ​គ្រប់​កាល​ ​ជា​អ្នក​អស់​សញ្ញោជនៈ​ ​(​ត្រាស់​ដឹង​នូវ​សច្ចធម៌​)​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ ​ព្រាហ្មណ៍​ក្នុង​លោក​។​ ​សូត្រ​ ​ទី៥​។​ ​

 [​៤៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ដ្ឋាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​បិ​ប្ផ​លិ​គុហា​ ​ជា​អ្នកមាន​អាពាធ​ ​ប្រកបដោយ​ទុក្ខ​ឈឺធ្ងន់​។​ ​លុះ​ក្នុង​សម័យ​ខាងក្រោយ​មក​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​សះស្បើយ​ចាក​អាពាធ​នោះ​។​ ​លុះ​ព្រះ​មហាកស្សប​សះស្បើយ​ចាក​អាពាធ​នោះ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ឯ​ក្រុង​រាជគ្រឹះ​ចុះ​។​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់