​ទ្រង់​គង់នៅ​ក្នុង​វត្ត​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ជាប្រក្រតី​។​ ​សូម្បី​ភិក្ខុសង្ឃ​ ​ក៏​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដែរ​។​ ​ចំណែក​ពួ​ក​បរិ​ព្វា​ជ​ក​ ​អន្យតិរ្ថិយ​ ​គេ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​មិន​កោតក្រែង​ ​មិនបាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ជាប្រក្រតី​ឡើយ​។​ ​គ្រានោះ​ឯង​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​អន្យតិរ្ថិយ​ ​កាល​ធន់ទ្រាំ​នឹង​សក្ការៈ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​មិនបាន​ ​លុះ​ឃើញ​ពួក​ភិក្ខុ​ក្នុង​ស្រុក​ក្តី​ ​ក្នុង​ព្រៃ​ក្តី​ ​ក៏​ជេរប្រទេច​ ​ខឹង​ចាក់រុក​ ​ដោយ​សំដី​ទ្រគោះ​ ​ជា​របស់​អសប្បុរស​។​ ​លំដាប់នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់