​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​។​ ​ទាំង​ភិក្ខុសង្ឃ​ ​ក៏​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ជាប្រក្រតី​ដែរ​។​ ​ចំណែកខាង​ពួ​ក​បរិ​ព្វា​ជ​ក​ ​អន្យតិរ្ថិយ​ ​គេ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​មិន​កោតក្រែង​ ​មិនបាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ជាប្រក្រតី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ឯង​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​អន្យតិរ្ថិយ​ទាំងនោះ​ ​កាល​អត់ទ្រាំ​នឹង​សក្ការៈ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​មិនបាន​ ​លុះ​បានឃើញ​ពួក​ភិក្ខុសង្ឃ​ក្នុង​ស្រុក​ក្តី​ ​ក្នុង​ព្រៃ​ក្តី​ ​ក៏​ជេរប្រទេច​ ​ខឹង​ចាក់រុក​ ​ដោយ​វាចា​ទ្រគោះ​ ​ជា​របស់​អសប្បុរស​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​អ្នក​ទាំងឡាយ​ ​ដែល​សុខ​ ​និង​ទុក្ខ​ ​ប៉ះពាល់​ហើយ​ ​ទោះ​នៅក្នុង​ស្រុក​ ​ឬ​ព្រៃ​ ​មិន​ត្រូវ​ក្តៅក្រហាយ​អំពី​ខ្លួន​ ​ឬ​អំពី​អ្នកដទៃ​ឡើយ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់