​ផស្ស​ធម៌​ទាំងឡាយ​ ​រមែង​ប៉ះពាល់​ត្រូវ​បាន​ ​ព្រោះ​អាស្រ័យ​ឧបធិ​ ​កាលបើ​ឧបធិ​ ​មិន​មាន​ ​ផស្ស​ធម៌​ទាំងឡាយ​ ​ប៉ះពាល់​ត្រូវ​ដូចម្តេច​បាន​។​ ​សូត្រ​ ​ទី៤​។​

 [​៥៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ម្នាក់​ ​នៅក្នុង​ស្រុក​ឥច្ឆា​នង្គលៈ​ ​បាន​ទៅដល់​នគរ​សាវត្ថី​ ​ដោយ​កិច្ច​នីមួយ​។​ ​លុះ​ឧបាសក​នោះ​ ​បាន​សំរេច​កិច្ច​នោះ​ស្រេច​ ​ក្នុង​នគរ​សាវត្ថី​ហើយ​ ​ក៏​ឆៀងចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧបាសក​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ឧបាសក​ ​ខ្លួន​អ្នកធ្វើ​ហេតុ​ជា​ទំនង​ ​ដើម្បី​មក​ទីនេះ​ជា​យូរអង្វែង​ហើយ​។​ ​ឧបាសក​នោះ​ ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ប្រុងនឹង​ចូល​មក​គាល់​ព្រះមានព្រះភាគ​ ​ជា​យូរហើយ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ខ្វល់ខ្វាយ​មិន​ដាច់​ ​ដោយ​កិច្ចការ​នីមួយ​ ​ទើប​មិន​អាច​ឆ្លៀត​ចូល​មក​គាល់​ព្រះមានព្រះភាគ​បាន​សោះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់