​ព្រះ​មហាមោគ្គល្លាន​ ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ខ្លួន​អាត្មា​ធានា​ឲ្យ​អ្នក​តែ​ធម៌​ ​២​ ​យ៉ាង​ ​គឺ​ភោគៈ​ ​១​ ​ជីវិត​ ​១​ ​ឯ​ខ្លួន​អ្នក​ ​ត្រូវតែ​ធានា​សទ្ធា​ខ្លួនឯង​ចុះ​។​ ​ឧបាសក​នោះ​ ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ធានា​ចំពោះតែ​ធម៌​ ​២​ ​យ៉ាងគឺ​ ​ភោគៈ​ ​១​ ​ជីវិត​ ​១​ ​សូមឲ្យ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ធ្វើ​ភត្ត​ ​៧​ ​ថ្ងៃ​សិន​ចុះ​ ​ខ្លួនខ្ញុំ​ចាំ​ធ្វើ​ក្រោយ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​ពន្យល់​ឧបាសក​នោះ​ហើយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ពន្យល់​ឧបាសក​នោះ​ហើយ​ ​សូមឲ្យ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ធ្វើ​ភត្ត​ ​៧​ ​ថ្ងៃ​សិន​ចុះ​ ​ឧបាសក​នោះ​ ​ចាំ​ធ្វើ​ខាងក្រោយ​។​ ​លំដាប់នោះ​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​អស់​ថ្ងៃ​ ​៧​ ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ដោយដៃ​ខ្លួនឯង​ ​ត្រាតែ​ហាមឃាត់​
ថយ | ទំព័រទី ១៥១ | បន្ទាប់