​រួចហើយ​ ​ឲ្យ​ទារក​នោះ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​សួរ​ទារក​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ទារក​ ​កាល​អ្នក​នៅក្នុង​គភ៌​ ​ល្មម​អត់ទ្រាំ​បាន​ដែរ​ឬ​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ដែរ​ឬ​ ​មិន​មានទុក្ខ​តិចតួច​ទេ​ឬ​។​ ​ទារក​នោះ​ ​ទូល​តប​ថា​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​ល្មម​អត់ទ្រាំ​បាន​ ​មក​ពីណា​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ ​មក​ពីណា​ ​(​ព្រោះ​)​ ​ខ្ញុំ​នៅក្នុង​ផ្ទៃ​ ​ប្រឡាក់​ដោយ​ឈាម​អស់​ ​៧​ ​ឆ្នាំ​មក​ហើយ​។​ ​លំដាប់នោះ​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ ​ដោយ​សេចក្តី​នឹក​កោត​ថា​ ​បុត្ត​អាត្មាអញ​ ​ចេះ​ប្រឹក្សា​ជាមួយ​ព្រះ​ធម្មសេនាបតី​បាន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ថា​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ហើយ​ ​ទើប​ត្រាស់​នឹង​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​យ៉ាងនេះ​ថា​ ​ម្នាលនាង​សុ​ប្ប​វា​សា​ ​នាង​ចង់បាន​បុត្ត​ដទៃ​បែបនេះ​ ​តទៅទៀត​ដែរ​ឬ​។​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​ចង់បាន​បុត្ត​ដទៃ​បែបនេះ​ ​៧​ ​នាក់​ទៀត​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ១៥២ | បន្ទាប់