ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ធ្នូ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​អាវុធ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ដៃទទេ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ការរាប់​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ការរាប់​បូក​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្សៈ​ក្នុង​ការ​សរសេរ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​កាព្យ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​គម្ពីរ​លោកាយត​នៈ​(​១​)​ ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​វិជ្ជា​ទាយ​ស្រែ​ប្រសើរ​ជាង​។​ ​ឯ​អន្តរាកថា​នេះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ធ្វើ​ពុំ​ទាន់​ចប់ស្រេច​នៅឡើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​ការ​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​រោង​ជាទី​អង្គុយ​ ​រួច​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​
​(​១​)​ ​សំដៅយក​ពាក្យ​ដែល​និយាយ​បដិសេធ​នូវ​បរលោក​ ​និង​និព្វាន​ ​មាន​ពាក្យ​ថា​ ​សត្វ​ក្អែ​កស​ ​ព្រោះ​ឆ្អឹង​វាស​ ​កុក​ក្រហម​ ​ព្រោះ​ឈាម​វា​ក្រហម​ ​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់