​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ស្រេចហើយ​ ​ទើប​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​កថា​ដូចម្តេច​ ​អន្តរាកថា​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ធ្វើមិនទាន់​ចប់ស្រេច​នៅឡើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ពួក​ខ្ញុំ​ព្រះអង្គ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ហើយ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សម្រាប់​អង្គុយ​នេះ​ ​អន្តរាកថា​កើតឡើង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នកណា​ហ្ន៎​ ​ដឹង​សិល្បៈ​ ​អ្នកណា​ជា​អ្នក​សិក្សា​សិល្បៈ​អ្វី​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ណា​ប្រសើរ​ជាង​។​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ដំរី​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​សេះ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​រថ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ធ្នូ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​អាវុធ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ដៃទទេ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ការរាប់​ជាលំដាប់​ ​ប្រសើរ​ជាង​។
ថយ | ទំព័រទី ១៨៧ | បន្ទាប់