​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ការរាប់​បូក​ ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​ការ​សរសេរ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​កាព្យ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​គម្ពីរ​លោកាយត​នៈ​ប្រសើរ​ជាង​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បណ្តា​សិល្បៈ​ទាំងឡាយ​ ​សិល្បៈ​ក្នុង​វិជ្ជា​ទាយ​ស្រែ​ ​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អន្តរាកថា​នេះ​ហើយ​ ​ដែល​ពួក​ខ្ញុំ​ព្រះអង្គ​ ​ធ្វើ​ពុំ​ទាន់​ចប់ស្រេច​នៅឡើយ​ ​ស្រាប់តែ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ពោល​កថា​មាន​សភាព​យ៉ាងនេះ​ ​មិន​សមគួរ​ដល់​អ្នក​ទាំងឡាយ​ ​ដែល​ជា​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​សទ្ធា​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ ​គួរ​ធ្វើអំពើ​ ​២​ ​យ៉ាងគឺ​ ​ធម្មី​កថា​ ​ឬ​អរិយ​តុណ្ហីភាព​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​ណា​ ​ជា​អ្នក​មិន​ចិញ្ចឹមជីវិត​ ​ដោយ​សិល្បៈ​ ​ជា​អ្នក​ប្រព្រឹត្ត​ស្រាល​ ​ប្រាថ្នា​ប្រយោជន៍​ដល់​ជន​ដទៃ​ ​សង្រួម​ឥន្រ្ទិយ​ ​មានចិត្ត​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងពួង​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់