​ចាក​អាការ​នោះ​ ​សត្វលោក​ ​ជាប់​ចំពាក់​ក្នុង​ភព​ ​ត្រូវ​ភព​គ្រប​សង្កត់​ ​មានការ​ប្រែក្លាយ​ជា​ធម្មតា​ ​តែង​ត្រេកត្រអាល​នឹង​ភព​។​ ​សត្វ​ត្រេកអរ​នឹង​របស់​ណា​ ​របស់​នោះ​ ​ជា​ភ័យ​ ​ខ្លាច​ចំពោះ​របស់​ណា​ ​របស់​នោះ​ជា​ទុក្ខ​ ​មានតែ​បុគ្គល​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​នេះ​ ​ទើប​លះបង់​ភព​បាន​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ពោល​នូវ​ការ​រួចចាក​ភព​ដោយ​ភព​ ​(​សស្ស​ត​ទិដ្ឋិ​)​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​តថាគត​ ​ពោល​ថា​មិន​ផុត​ស្រឡះ​ចាក​ភព​ឡើយ​។​ ​មួយទៀត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ពោល​នូវ​ការ​រលាស់​ចាក​ភព​ដោយ​វិភព​ ​(​ឧច្ឆេទ​ទិដ្ឋិ​)​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​តថាគត​ពោល​ថា​ ​មិន​រលាស់​ចេញ​ចាក​ភព​បាន​ឡើយ​។​ ​ព្រោះថា​ទុក្ខ​នេះ​ ​កើតមាន​ព្រោះ​អាស្រ័យ​ឧបធិ​ទាំងពួង​ ​ការ​កើតទុក្ខ​ ​មិន​មាន​ ​ព្រោះ​អស់​ឧបាទាន​ទាំងពួង​។​ ​អ្នក​ចូរ​មើល​លោក​នេះ​ចុះ​ ​ពួក​សត្វ​ក្តី​ ​អ្នក​ត្រេកអរ​ក្នុង​ពួក​សត្វ​ក្តី​ ​ដែល​អវិជ្ជា​ដ៏​ក្រាស់​ ​គ្រប​សង្កត់​ហើយ​ ​មិន​រួច​ស្រឡះ​ ​(​ចាក​ទុក្ខ​)​ ​បាន​ឡើយ​។​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់