​ព្រោះថា​ ​ភព​ណាមួយ​ ​ក្នុង​ទី​ទាំងពួង​ ​គ្រប់ទិស​ទាំងអស់​ ​ភព​ទាំងអស់​នោះ​ ​សុទ្ធតែ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មានការ​ប្រែប្រួល​ជា​ធម្មតា​។​ ​កាលបើ​បុគ្គល​ឃើញ​ហេតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ហើយ​ ​រមែង​លះបង់​ភវតណ្ហា​ ​មិន​ត្រេកត្រអាល​ចំពោះ​វិភវ​តណ្ហា​ឡើយ​។​ ​ការ​ប្រាស់​ចាក​តម្រេក​ ​និង​ការ​រលត់​មិន​សល់​ ​ព្រោះ​អស់​តណ្ហា​ទាំងឡាយ​ ​ដោយសព្វគ្រប់​ ​ឈ្មោះថា​ ​និព្វាន​ ​ភព​ថ្មី​ ​ក៏​មិន​មានដល់​ភិក្ខុ​នោះ​ ​អ្នក​រលត់​ហើយ​ ​ព្រោះ​មិន​មាន​ឧបាទាន​។​ ​ភិក្ខុ​នោះ​ ​បាន​គ្រប​សង្កត់​មារ​ ​ទាំង​ឈ្នះ​សង្រ្គាម​ ​ជា​អ្នក​នឹងធឹង​ ​កន្លង​ភព​ទាំងអស់​បាន​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​នន្ទ​វគ្គ​ ​ទី៣​ ​។​ ​
​ឧទ្ទាន​នៃ​នន្ទ​វគ្គ​នោះ​គឺ​ ​


​និយាយ​អំពី​ផល​នៃ​កម្ម​ចាស់​ ​១​ ​ព្រះ​នន្ទ​ ​១​ ​ព្រះ​យសោ​ជៈ​ ​១​ ​ព្រះ​សារីបុត្ត​ ​១​ ​ព្រះ​កោលិត​ ​(​មោគ្គល្លាន​)​ ​១​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆៈ​ ​១​ ​ព្រះ​កស្សប​ ​១​ ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​១​ ​សិល្បៈ​ ​១​ ​សត្វលោក​ ​១​ ​រួម​ទាំងអស់​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់