​សេចក្តី​សោក​ទាំងឡាយ​ ​រមែង​មិនកើត​មានដល់​បុគ្គល​មាន​អធិចិត្ត​ ​មិន​ប្រមាទ​ ​ជា​អ្នកដឹង​ ​ជា​អ្នក​សិក្សា​ ​ក្នុង​ផ្លូវ​នៃ​ការ​ដឹង​ទាំង​ឡាយ​ ​គឺ​អរហត្តផល​ញ្ញាណ​ ​មានចិត្ត​មិន​ញាប់ញ័រ​ ​ជា​អ្នក​នឹងធឹង​ ​ជា​អ្នក​ស្ងប់​ ​មានស្មារតី​គ្រប់​កាល​។​ ​សូត្រ​ ​ទី៧​។​

 [​១០២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ទ្រង់​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ជាប្រក្រតី​។​ ​សូម្បី​ភិក្ខុសង្ឃ​ ​ក៏​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ជា​អ្នក​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ជាប្រក្រតី​ដែរ​។​ ​ឯ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​មិន​មាន​គេ​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​មិន​កោតក្រែង​ ​មិនបាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ជាប្រក្រតី​ឡើយ​។​
 [​១០៣​]​ ​គ្រានោះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​អត់ធន់​មិនបាន​នូវ​សក្ការៈ​ ​របស់​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​ ​ចូល​ទៅ​រក​នាង​
ថយ | ទំព័រទី ២១៥ | បន្ទាប់