​បរិ​ព្វា​ជិ​កា​ ​ឈ្មោះ​សុន្ទរី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​នាង​បរិ​ព្វា​ជិ​កា​ ​ឈ្មោះ​សុន្ទរី​ថា​ ​នែ​ប្អូនស្រី​ ​នាង​អាច​ធ្វើ​ប្រយោជន៍​ដល់​ពួក​ញាតិ​បាន​ឬទេ​។​ ​នាង​បរិ​ព្វា​ជិ​កា​ ​ឈ្មោះ​សុន្ទរី​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​ព្រះករុណា​ ​ត្រូវ​ធ្វើ​ដូចម្តេច​ ​អំពើ​ដូចម្តេច​ ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ​សូម្បី​ជីវិត​ ​ក៏​ខ្ញុំ​ហ៊ាន​លះបង់​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ពួក​ញាតិ​ដែរ​។​ ​ម្នាល​ប្អូនស្រី​ ​បើ​ដូច្នោះ​ ​នាង​ចូល​ទៅកាន់​វត្ត​ជេតពន​ ​ឲ្យ​ញយ​ ​ៗ​។​ ​នាង​បរិ​ព្វា​ជិ​កា​ ​ឈ្មោះ​សុន្ទរី​ ​បាន​ទទួល​ពាក្យ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ថា​ ​ព្រះករុណា​ ​លោកម្ចាស់​ ​ហើយ​ទៅកាន់​វត្ត​ជេតពន​ ​ញយ​ ​ៗ​។​ ​កាល​ណា​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​បានដឹង​ថា​ ​ជន​ច្រើន​បានឃើញ​នាង​បរិ​ព្វា​ជិ​កា​ ​ឈ្មោះ​សុន្ទរី​ ​ទៅកាន់​វត្ត​ជេតពន​ញយ​ ​ៗ​ ​ហើយ​ ​ក៏​សំឡាប់​នាង​នោះ​ឲ្យ​ដាច់​ចាក​ជីវិត​ ​ហើយ​កប់​ក្នុង​រណ្តៅ​ស្នាមភ្លោះ​ ​នៃ​វត្ត​ជេតពន​នោះ​ឯង​ក្នុង​កាលណោះ​ ​រួច​ចូល​ទៅ​គាល់​ព្រះបាទ​បសេនទិកោសល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយព្រះពរ​ព្រះបាទ​បសេនទិកោសល​ថា​ ​បពិត្រមហារាជ​ ​នាង​បរិ​ព្វា​ជិ​កា​ណា​ ​ឈ្មោះ​សុន្ទរី​ ​នាង​បរិ​ព្វា​ជិ​កា​នោះ​ ​មិន​ប្រាកដ​ដល់​ពួក​អាត្មាភាព​សោះ​។​ ​ព្រះរាជា​ ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា​ ​ចុះលោក​ទាំងឡាយ​ ​មាន​សង្ស័យ​ក្នុង​ទីណា​ខ្លះ​។​ ​បពិត្រមហារាជ​ ​ពួក​អាត្មាភាព​មាន​សង្ស័យ​ក្នុង​វត្ត​ជេតពន​។​ ​បើ​ដូច្នោះ​ ​ចូរ​លោក​ទាំងឡាយ​ ​គន់​រក​ក្នុង​វត្ត​ជេតពន​ចុះ​។​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់