​លំដាប់នោះ​ ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​គយគន់​មើល​វត្ត​ជេតពន​ ​ហើយក៏​គាស់​ឡើង​ ​(​នូវ​សាកសព​)​ ​ដែល​បាន​កប់​ទុក​ហើយ​ ​អំពី​រណ្តៅ​ស្នាមភ្លោះ​ ​ហើយ​លើកដាក់​លើ​គ្រែ​តូច​ ​នាំចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ចេញពី​ច្រក​មួយ​ ​ចូល​ទៅកាន់​ច្រក​មួយ​ ​ចេញពី​ផ្លូវ​ត្រឡែងកែង​មួយ​ ​ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង​មួយ​ ​ហើយ​ប្រើ​ពួក​មនុស្ស​ឲ្យ​លើកទោស​ថា​ ​នែ​ម្ចាស់​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​អំពើ​របស់​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ចុះ​ ​ពួក​សមណៈ​ជា​សក្យបុត្តិយ៍​នេះ​ ​ជា​បុគ្គល​មិន​អៀនខ្មាស​ ​ទ្រុស្តសីល​ ​មានធម៌​លាមក​ ​ជា​អ្នក​និយាយ​ពាក្យ​កុហក​ ​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​។​ ​មិន​គួរបើ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​នេះ​ ​មក​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ពោល​ពាក្យពិត​ ​មាន​សីល​ ​មាន​កល្យាណធម៌​សោះ​ ​ភាពជា​សមណៈ​ ​គឺជា​អ្នក​រម្ងាប់​បាប​ ​មិន​មានដល់​ពួក​សមណៈ​នេះ​ឡើយ​ ​ភាពជា​អ្នក​ប្រសើរ​ ​គឺជា​អ្នក​បន្សាត់​បាប​ ​មិន​មានដល់​ពួក​សមណៈ​នេះ​ឡើយ​ ​ភាពជា​សមណៈ​ ​របស់​ពួក​សមណៈ​នេះ​ ​សាបសូន្យ​ហើយ​ ​ភាពជា​អ្នក​ប្រសើរ​របស់​ពួក​សមណៈ​នេះ​ ​សាបសូន្យ​ហើយ​ ​ភាពជា​សមណៈ​ ​នឹង​មានដល់​ពួក​សមណៈ​នេះ​ ​អំពី​ហេតុ​ដូចម្តេច​ ​ភាពជា​អ្នក​ប្រសើរ​ ​នឹង​មានដល់​ពួក​សមណៈ​ ​អំពី​ហេតុ​ដូចម្តេច​ ​ពួក​សមណៈ​នេះ​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់