​បពិត្រ​ព្រះមានព្រះភាគ​ ​គួរ​អត់ធន់​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​គួរឲ្យ​ប្រព្រឹត្តទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មក​តាមផ្លូវ​ ​កាន់​ផ្លូវ​ឆ្ងាយ​ ​មិន​លំបាក​ទេ​ ​ទាំង​មិន​លំបាក​ដោយ​ចង្ហាន់​បិណ្ឌបាត​ឡើយ​។​
 [​១២២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ក្រាល​សេនាសនៈ​ ​សម្រាប់​អាគន្តុក​ភិក្ខុ​នេះ​ផង​ចុះ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បង្គាប់​អញ​ ​ឲ្យ​ក្រាល​អាសនៈ​សម្រាប់​ភិក្ខុ​ណា​ ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​អ្នក​ចូរ​ក្រាល​សេនាសនៈ​ ​សម្រាប់​អាគន្តុក​ភិក្ខុ​នេះ​ផង​ចុះ​ ​ព្រះមានព្រះភាគ​ ​ប៉ង​នឹង​គង់នៅ​ក្នុង​លំនៅ​មួយ​ ​ជាមួយនឹង​ភិក្ខុ​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប៉ង​នឹង​គង់នៅ​ក្នុង​លំនៅ​មួយ​ ​ជាមួយនឹង​សោ​ណ​ភិក្ខុ​ដ៏​មាន​អាយុ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រថាប់​ក្នុង​លំនៅ​ណា​ ​អានន្ទ​ក៏​ក្រាល​សេនាសនៈ​ ​សម្រាប់​សោ​ណ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក្នុង​លំនៅ​នោះ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ផ្ទំ​នៅក្នុង​ទីវាល​ ​អស់​វេលា​យប់ជ្រៅ​ ​លុះ​កន្លង​វេលា​ហើយ​ ​ក៏​លាង​ព្រះបាទ​ហើយ​ ​ចូល​ទៅកាន់​វិហារ​។​ ​ឯ​សោ​ណ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​សិង​ក្នុង​ទីវាល​ ​អស់​វេលា​យប់ជ្រៅ​ ​លុះ​កន្លង​វេលា​ទៅ​ហើយ​ ​ក៏​លាង​ជើង​ ​ហើយ​ចូល​ទៅកាន់​វិហារ​ដែរ​។​ ​លំដាប់នោះ
ថយ | ទំព័រទី ២៥៧ | បន្ទាប់