​ព្រះមានព្រះភាគ​ ​ទ្រង់​តើន​ឡើង​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ត្រាស់​បង្គាប់​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​ការសំដែង​ធម៌​ ​នឹង​ប្រាកដ​ដល់​លោក​។​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​សំដែង​ព្រះ​សូត្រ​ ​១៦​ ​ក្នុង​អដ្ឋ​ក​វគ្គ​ទាំងអស់​ ​ដោយ​សំឡេង​ ​(​បទសរភញ្ញ​)​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សរសើរ​ព្រះ​សោ​ណ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក្នុង​ទីបំផុត​នៃ​ការសំដែង​ ​ដោយ​សំឡេង​ថា​ ​ម្នាល​ភិក្ខុ​ ​ពីរោះ​ណាស់​ ​ម្នាល​ភិក្ខុ​ ​សូត្រ​ដែល​មាន​ក្នុង​អដ្ឋ​ក​វគ្គ​ ​អ្នករៀន​ល្អ​ហើយ​ ​យកចិត្ត​ទុកដាក់​ល្អ​ហើយ​ ​ចាំស្ទាត់​ហើយ​ ​អ្នកជា​ភិក្ខុ​ប្រកបដោយ​វាចា​ដ៏​ពីរោះ​ ​ក្បោះក្បាយ​ ​ជា​វាចា​មិន​មានទោស​ ​អាច​ញ៉ាំង​បុគ្គល​ដទៃ​ ​ឲ្យដឹង​ច្បាស់​សេចក្តី​បាន​ ​ម្នាល​ភិក្ខុ​ ​អ្នកមាន​វស្សា​ប៉ុន្មាន​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ទើបនឹងបាន​មួយវស្សា​។​ ​ម្នាល​ភិក្ខុ​ ​ហេតុអ្វី​ក៏​អ្នកធ្វើ​ឲ្យ​យូរ​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​ក្នុង​កាមគុណ​ ​ខ្ញុំ​ព្រះអង្គ​ឃើញ​យូរហើយ​ដែរ​ ​តែថា​ ​ធម្មតា​ ​ឃរាវាស​ ​ជា​ធម៌​ចង្អៀត​ ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២៥៨ | បន្ទាប់