ឧទាន​ ​ជ​ច្ច​ន្ធ​វគ្គ​ ​ទី៦​


 [​១២៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​បុព្វណ្ហសម័យ​ ​ព្រះអង្គ​កាល​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​វេសាលី​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ភត្ត​ ​ក៏​ត្រាស់​ប្រាប់​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​នែ​អានន្ទ​ ​អ្នក​ចូរ​យក​និសីទនៈ​ ​យើង​នឹង​ចូល​ទៅ​ឯ​បា​វាល​ចេតិយ​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​កាន់​យក​និសីទនៈ​ ​ទៅតាម​ក្រោយ​នៃ​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ចូល​ទៅ​ឯ​បា​វាល​ចេតិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​អានន្ទ​ក្រាល​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ស៊ប់​ហើយ​ ​ទើប​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​នែ​អានន្ទ​ ​ទីក្រុង​វេសាលី​ ​គួរ​ជាទី​ត្រេកអរ​ ​ឧទេន​ចេតិយ​(​១​)​ ​គួរ​ជាទី​ត្រេកអរ​ ​
​(​១​)​ ​ទីនោះ​ ​ជាទី​នៅ​របស់​យក្ស​ឈ្មោះ​ឧទេន​ ​លុះ​គេ​សាង​វត្ត​ថ្វាយ​ត្រង់កន្លែង​នោះ​ ​ទើប​ហៅថា​ ​ឧទេន​ចេតិយ​តមក​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់