គោតម​កចេតិយ​(​១​)​ ​ជាទី​ត្រេកអរ​ ​សត្តម្ព​ចេតិយ​(​២​)​ ​ជាទី​ត្រេកអរ​ ​ពហុ​បុត្ត​ចេតិយ​(​៣​)​ ​ជាទី​ត្រេកអរ​ ​សា​រន្ទ​ចេតិយ​(​៤​)​ ​ជាទី​ត្រេកអរ​ ​បា​វាល​ចេតិយ​(​៥​)​ ​ជាទី​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង​ ​៤​ ​យ៉ាង​ ​ដែល​បុគ្គល​ណាមួយ​ ​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​ធ្វើឲ្យ​ជាទី​តាំង​ហើយ​ ​អធិដ្ឋាន​ហើយ​ ​សន្សំ​ហើយ​ ​ប្រា​ព្ធ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​កាលបើ​ប្រាថ្នា​នឹង​ឋិតនៅ​អស់អាយុ​កប្ប​(​៦​)​ ​ឬ​លើស​ពី​អាយុកប្ប​ទៅ​ក៏បាន​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង​ ​៤​ ​តថាគត​ ​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​ធ្វើឲ្យ​ជាទី​តាំង​ហើយ​ ​អធិដ្ឋាន​ហើយ​ ​សន្សំ​ហើយ​ ​ប្រារព្ធ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​នោះ​ ​កាល​ប្រាថ្នា​នឹង​ឋិតនៅ​អស់អាយុ​កប្ប​ ​ឬ​លើសអំពី​អាយុកប្ប​ទៅ​ក៏បាន​។​
​(​១​)​ ​ហៅ​តាម​ឈ្មោះ​យក្ស​ដែរ​។​ ​(​២​)​ ​ហៅ​តាម​ព្រះរាជធីតា​ ​ទាំង៧អង្គ​ ​របស់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​កិ​កិស្សៈ​ ​នាង​មាន​សេចក្តី​សង្វេគ​ ​ទើប​ចេញពី​ក្រុង​រាជគ្រឹះ​ ​ទៅ​តាំង​ព្យាយាម​ត្រង់​ទីណា​ ​ទីនោះ​ទើប​ហៅថា​ ​សត្តម្ព​ចេតិយ​ ​តមក​។​ ​(​៣​)​ ​ត្រង់​ទីនោះ​ ​មាន​ដើម​ជ្រៃធំ​មួយ​ដើម​ ​មាន​ដើម​ជ្រៃ​តូច​ជា​បរិវារ​ ​មាន​ទេវតា​រក្សា​ដើម​ជ្រៃ​នោះ​ ​មនុស្ស​ប្រាថ្នា​កូនប្រុស​ស្រី​ ​តែង​ទៅ​បួងសួង​ត្រង់​ដើម​ជ្រៃ​នោះ​ ​ទើប​ហៅថា​ ​ពហុ​បុត្ត​ចេតិយ​។​ ​(​៤​)​ ​ហៅ​តាម​ឈ្មោះ​យក្ស​។​ ​(​៥​)​ ​ហៅ​តាម​ឈ្មោះ​យក្ស​។​ ​អដ្ឋកថា​។​ ​(​៦​)​ ​ពាក្យ​ថា​ ​អាយុកប្ប​នេះ​ ​សំដៅយក​កំណត់​អាយុ​របស់​មនុស្ស​ ​តាម​ជំនាន់​ជួរ​អាយុ​ច្រើន​តិច​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់