​[​១២៨​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ធ្វើ​និមិត្ត​ដ៏​ឱឡារិក​ ​ធ្វើ​ឱភាស​ដ៏​ឱឡារិក​យ៉ាងនេះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មិន​អាច​នឹង​យល់​បាន​ ​ទាំង​មិនបាន​អារាធនា​ ​នូវ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​ ​ឋិតនៅ​អស់អាយុ​កប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់អាយុ​កប្ប​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដូច្នេះ​ឡើយ​ ​ព្រោះ​ត្រូវ​មារ​គ្រប​សង្កត់ចិត្ត​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​វេសាលី​ ​គួរ​ជាទី​ត្រេកអរ​ ​ឧទេន​ចេតិយ​ ​ជាទី​ត្រេកអរ​ ​គោតម​កចេតិយ​ ​ជាទី​ត្រេកអរ​ ​សត្តម្ព​ចេតិយ​ ​ជាទី​ត្រេកអរ​ ​ពហុ​បុត្ត​ចេតិយ​ ​ជាទី​ត្រេកអរ​ ​សា​រន្ទ​ចេតិយ​ ​ជាទី​ត្រេកអរ​ ​បា​វាល​ចេតិយ​ ​ជាទី​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ ​៤​ ​ដែល​បុគ្គល​ណា​ ​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​ធ្វើឲ្យ​ជាទី​តាំង​ហើយ​ ​អធិដ្ឋាន​ហើយ​ ​សន្សំ​ហើយ​ ​ប្រារព្ធ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​កាល​ប្រាថ្នា​នឹង​ឋិតនៅ​អស់អាយុ​កប្ប​ ​ឬ​លើសអំពី​អាយុកប្ប​ក៏បាន​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ ​៤​ ​ដែល​ព្រះ​តថាគត​ ​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​ធ្វើឲ្យ​ជាទី​តាំង​ហើយ​ ​អធិដ្ឋាន​ហើយ​ ​សន្សំ​ហើយ​ ​ប្រារព្ធ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​នោះ​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់