​ទាំង​កំឡាំង​ញាណ​នោះ​ឯង​ ​ត្រូវ​ដឹង​ដោយ​កាល​វែង​ ​មិនមែន​ដឹង​ដោយ​កាល​បន្តិចបន្តួច​ទេ​ ​កាលកំណត់​ក្នុងចិត្ត​ ​ទើប​អាច​ដឹង​បាន​ ​កាលបើ​មិនកំណត់​ក្នុងចិត្ត​ ​មិន​ងាយ​ដឹង​បានទេ​។​ ​បពិត្រមហារាជ​ ​បញ្ញា​ ​ត្រូវ​បុគ្គល​ដឹង​បាន​ដោយ​ការ​សាកច្ឆា​ ​ទាំង​បញ្ញា​នោះ​ឯង​ ​ត្រូវ​ដឹង​ដោយ​កាល​វែង​ ​មិនមែន​ដឹង​ដោយ​កាល​បន្តិចបន្តួច​ទេ​ ​កាលកំណត់​ក្នុងចិត្ត​ ​ទើប​អាច​ដឹង​បាន​ ​កាលបើ​មិនកំណត់​ក្នុងចិត្ត​ ​មិន​ងាយ​ដឹង​បានទេ​ ​អ្នកជា​បណ្ឌិត​ ​ទើប​អាច​ដឹង​បាន​ ​ជនពាល​មិន​ងាយ​ដឹង​បានទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​បុរស​របស់ខ្ញុំ​ព្រះអង្គ​ទាំង​នុ៎ះ​ ​ដូចជា​ចោរ​ ​ដើរ​តត្រុក​ ​ត្រួតត្រា​ជនបទ​ ​ពួក​បុរស​ទាំងនោះ​ ​មក​ត្រួតត្រា​មុន​ ​ខ្ញុំ​ព្រះអង្គ​នឹង​មក​ត្រួតត្រា​ខាងក្រោយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​បុរស​ទាំងនោះ​ ​បណ្តែត​បន្សាត់​បង់​ធូលី​ ​និង​មន្ទិល​នោះ​ចេញ​ ​ហើយ​ងូតទឹក​ ​លាប​ស្រឡាប​ដោយ​ល្អ​ ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកពាក់​សំពត់​ពណ៌ស​ ​ឆ្អែត​ស្កប់ស្កល់​ ​មូល​មិត្ត​បំរើ​ដោយ​កាមគុណ​ប្រាំ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​មិន​គប្បី​ប្រឹងប្រែង​ ​ក្នុង​អំពើលាមក​ទាំងពួង​ទេ​ ​បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​បុគ្គល​ដទៃ​ ​មិន​គប្បី​រស់នៅ​ព្រោះ​អាស្រ័យ​អ្នកដទៃ​ ​មិន​គប្បី​ប្រព្រឹត្ត​ធម៌​ ​(​ដើម្បី​លាភ​)​ ​ដូច​ការ​ជួញប្រែ​ទេ​។​ ​សូត្រ​ ​ទី២​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់