[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ កំពុងគង់ពិចារណាពួកអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលទ្រង់លះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចំរើនផង។ លុះព្រះមានព្រះភាគ ជ្រាបពួកអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលព្រះអង្គលះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចំរើនផង ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
[១៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
ពួកកិលេស មានរាគៈជាដើម ធ្លាប់មានហើយក្នុងកាលមុន ពួកកិលេសណាមួយ របស់តថាគត មិនបានមានហើយ ក្នុងខណៈនៃមគ្គញ្ញាណនោះទេ អរិយមគ្គ មិនធ្លាប់មានហើយ ក្នុងកាលមុន អរិយមគ្គ ក៏បានមានហើយ ក្នុងកាលណោះ ពួកកិលេសមិនបានមាន ក្នុងកាល (ជាអតីត) ផង មិនមានក្នុងកាល (ជាអនាគត) ផង មិនមានក្នុងកាលជាបច្ចុប្បន្នផង (ដល់តថាគត)។ សូត្រ ទី៣។
[១៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។