សម័យ​នោះ​ឯង​ ​ពួក​សមណព្រាហ្មណ៍​ ​បរិ​ព្វា​ជ​ក​(​១​)​ ​ច្រើន​គ្នា​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​ ​មាន​លទ្ធិ​ផ្សេង​ ​ៗ​ ​មាន​ទិដ្ឋិ​ផ្សេង​ ​ៗ​ ​មាន​សេចក្តី​គាប់ចិត្ត​ផ្សេង​ ​ៗ​ ​មាន​សេចក្តី​ចូលចិត្ត​ផ្សេង​ ​ៗ​ ​អាស្រ័យ​ទិដ្ឋិ​និស័្សយ​ផ្សេង​ ​ៗ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោកមា​នទី​បំផុត​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​មិន​មាន​ទីបំផុត​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​
​(​១​)​ ​សំដៅយក​ពួក​សមណៈ​ ​មាន​និគ្រន្ថ​ដែល​ប្រព្រឹត្ត​អាក្រាត​ជាដើម​។​ ​ពួក​ព្រាហ្មណ៍​ ​មានក​ឋ​កលា​កប​ព្រាហ្មណ៍​ជាដើម​។​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​បោក្ខរ​សា​តិ​បរិ​ព្វា​ជ​កជា​ដើម​។​ ​អដ្ឋកថា​
ថយ | ទំព័រទី ២៨១ | បន្ទាប់