​កាលបើ​អន្យតិរ្ថិយ​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​មិន​ស្គាល់​ប្រយោជន៍​ ​មិន​ស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍​ ​មិន​ស្គាល់​ធម៌​ ​មិន​ស្គាល់​អធម៌​ ​ហើយក៏​មាន​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​ធម៌​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សមណព្រាហ្មណ៍​មួយ​ពួក​ ​រមែង​ជាប់​ក្នុង​ពួក​ទិដ្ឋិ​ ​ដែល​ឥតខ្លឹមសារ​ទាំងនេះ​ ​ពួក​ជន​អ្នក​ឃើញ​អវៈយវៈ​តែមួយ​ ​ៗ​ ​ទើប​ទាស់ទែង​ ​ជជែកគ្នា​ ​ព្រោះ​អាស្រ័យ​នូវ​ទិដ្ឋិ​និស័្សយ​នោះ​។​ ​សូត្រ​ ​ទី៤​។​

 [​១៣៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​សមណព្រាហ្មណ៍​ ​បរិ​ព្វា​ជ​ក​ ​ច្រើន​គ្នា​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​ ​មាន​លទ្ធិ​ផ្សេង​ ​ៗ​ ​មាន​ទិដ្ឋិ​ផ្សេង​ ​ៗ​ ​មាន​សេចក្តី​គាប់ចិត្ត​ផ្សេង​ ​ៗ​ ​មាន​សេចក្តី​ចូលចិត្ត​ផ្សេង​ ​ៗ​ ​អាស្រ័យ​ទិដ្ឋិ​និស័្សយ​ផ្សេង​ ​ៗ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់