​សមណព្រាហ្មណ៍​ទាំងឡាយ​ ​មិនទាន់​បាន​ត្រាស់​ដឹង​សារធម៌​ ​មាន​សីល​ជាដើម​ ​រមែង​ប្រកាន់​មាំ​ ​តែង​ញ៉ាំង​ចំណង​ថ្មី​ ​ៗ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ឲ្យ​ចំរើន​ ​រមែង​ធ្លាក់​ ​(​ក្នុង​ភ្នក់ភ្លើង​ ​គឺ​ភព​ ​៣​)​ ​ដូចជា​សត្វ​មមាច​ ​ដែល​ធ្លាក់​ចូលក្នុង​អណ្តាត​ភ្លើង​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​ប្រកាន់​មាំ​ក្នុង​រូប​ដែល​ឃើញ​ ​និង​សំឡេង​ដែល​ខ្លួន​ឮ​ហើយ​។​ ​សូត្រ​ ​ទី៩​។​

 [​១៤៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​មិនទាន់​កើត​ក្នុង​លោក​ ​ដរាបណា​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ជា​អ្នក​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដរាប​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលណាបើ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​ ​ពួក​អន្យ​តិរិ្ថយ​ ​បរិ​ព្វា​ជ​ក​ ​ដែល​មិន​មាន​គេ​ធ្វើសក្ការៈ​ ​មិន​មាន​គេ​គោរព​ ​មិន​មាន​គេ​រាប់អាន​
ថយ | ទំព័រទី ៣០៤ | បន្ទាប់