​ធម្មបទគាថា​ ​ពាល​វគ្គ​ ​ទី៥​


 [​១៥​]​ ​រាត្រី​វែង​ ​ចំពោះតែ​អ្នក​ភ្ញាក់រឭក​ ​(​អ្នក​ដេកមិនលក់​)​ ​យោជន៍​វែង​ ​ចំពោះតែ​អ្នក​នឿយហត់​ ​សង្សារវដ្ត​វែង​ ​ចំពោះតែ​បុគ្គល​ពាល​មិនដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​។​ ​
 បុគ្គល​កាល​ស្វះស្វែង​រក​កល្យាណមិត្ត​ ​បើ​មិនបាន​មិត្ត​ដ៏​ប្រសើរ​ជាង​ខ្លួន​ ​ឬ​មិត្ត​ដែល​ស្មើនឹង​ខ្លួន​ទេ​ ​គប្បី​ប្រព្រឹត្ត​នៅតែ​ម្នាក់ឯង​ ​ឲ្យខ្ជាប់​ខ្ជួន​វិញ​ ​ព្រោះថា​ ​សហាយ​តា​គុណ​(​១​)​ ​មិន​មាន​ក្នុង​បុគ្គល​ពាល​ឡើយ​។​
 ជនពាល​តែង​ព្រួយ​លំបាក​ ​ដោយ​សេចក្តី​សំគាល់​ថា​ ​កូន​ទាំងឡាយ​របស់​អញ​ ​មាន​ ​ទ្រព្យរបស់​អញ​ ​មាន​ ​តាមដែល​ពិត​ ​សូម្បី​ខ្លួន​របស់​ខ្លួន​ក៏​មិន​មាន​(​២​)​ ​ចំណង់បើ​កូន​ទាំងឡាយ​ ​នឹង​រាប់​ថា​មាន​អំពី​ណា​បាន​ ​ទ្រព្យ​នឹង​រាប់​ថា​មាន​អំពី​ណា​បាន​។​ ​
 ​អ្នកណា​ ​ជា​មនុស្ស​ពាល​ ​ហើយ​ដឹង​នូវ​ភាព​នៃ​ខ្លួន​ថា​ជា​ពាល​ ​អ្នកនោះ​ ​នឹង​ទៅជា​បណ្ឌិត​បាន​ខ្លះ​ ​ដោយហេតុ​ដែល​ដឹងខ្លួន​ ​ថា​ជា​ពាល​នោះ​ ​ម្យ៉ាងទៀត​ ​អ្នកណា​ ​ជា​មនុស្ស​ពាល​ ​មាន​សេចក្តី​ប្រកាន់​ថា​ ​ខ្លួន​ជា​បណ្ឌិត​ ​អ្នកនោះ​ ​ឈ្មោះថា​ជា​មនុស្ស​ពាល​ ​ដោយពិត​។​
​(​១​)​ ​ចូឡ​សីល​ ​មជ្ឈិម​សីល​ ​មហា​សីល​ ​កថាវត្ថុ​ ​១០​ ​ធុតង្គ​គុណ​ ​១៣​ ​វិបស្សនា​គុណ​ ​មគ្គ​ ​៤​ ​ផល​ ​៤​ ​វិជ្ជា​ ​៣​ ​អភិញ្ញា​ ​៦​ ​ហៅថា​ ​សហាយ​តា​គុណ​។​ ​(​២​)​ ​ព្រោះ​មិន​អាច​នឹង​ការពារ​ទុក្ខ​បាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់